​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

នមស្សាការចំពោះព្រះសម្ពុទ្ធ ២៨ ព្រះអង្អ

         
វន្ទេ  តណ្ហង្ករំ ពុទ្ធំ  វន្ទេ  មេធង្ករំ  មុនឹ សរណង្ករំ មុនឹ 
 ទីបង្ករំ     ជិនំ   នមេ     វន្ទេ       កោណ្ឌញ្ញសត្ថារំ  
     
 វន្ទេ      មង្គលនាយកំ​     វន្ទេ   សុមនសម្ពុទ្ធំ     វន្ទេ   
រេវតនាយកំ       វន្ទេ     សោភិតសម្ពុទ្ធំ       អនោមទស្សឹ     
មុនឹ   នមេ  វន្ទេ   បទុមសម្ពុទ្ធំ   វន្ទេ  នារទនាយកំបទុមុត្តរំ    
មុនឹ  នមេ​  ​វន្ទេ   សុមេធនាយកំ     វន្ទេ      សុជាតសម្ពុទ្ធ   
បិយទស្សឹ   មុនឹ    នមេ      អត្ថទស្សឹ     មុនឹ   វន្ទេ  ធម្មទស្សី  
ជិនំ  នមេ  ​វន្ទេ  សិទ្ធត្ថសត្ថារំ   វន្ទេ  តឹស្សមហាមុនឹ   វន្ទេ     
ផុស្សមហាវរំ     វន្ទេ    វិបស្សិនាយកំ      សិខឹ      មហាមុនឹ     
វន្ទេ    វន្ទេ     វេស្សភុនាយកំ    កកុសន្ធំ  មុនឹ  វន្ទេ    វន្ទេ    
កោនាគមនំ     ជិនំ     កស្សបំ      សុគតំ      វន្ទេ      
 វន្ទេ    គោតមនាយកំ   អដ្ឋវីសតិមេ    ពុទ្ធា  និញ្វននាតមទាយកំ  
នមេ តេសិរសា   នច្ចំ  តេ  មំ   រក្ខន្តុ   សព្វទា                       
ប្រែថាៈខ្ញុំសូមបង្គំព្រះបរមសម្ពុទ្ធ      មាននាមប្រាកដព្រះ តណ្ហង្ករ
ខ្ញុំសូមបង្គំព្រះបរមមវរ                     ព្រះមេធង្ករជាសម្ពុទ្ធា ​ 
សូមក្រាបបង្គំប្រណម្យវន្ទា               នូវព្រះភគវាព្រះ សរណង្ករ
សូមថ្វាយបង្គំព្រះទីបង្ករ              មានញាណបវរបារមីពោរពេញ។
សូមថ្វាយបង្គំនូវព្រះកោណ្ឌញ្ញ        ព្រះអង្គបំពេញធម៌ជា កុសល
ខ្ញុំសូមបង្គំនូវព្រះទសពល ​              ព្រះនាមមង្គលជាសម្ពុទ្ធ។
ខ្ញុំសូមបង្គំប្រណម្យគារវៈ                 ព្រះនាមសុមនៈសម្មាសម្ពុទ្ធ
ខ្ញុំសូមបង្គំព្រះបរមសុគត ​​​                ព្រះនាមបា្រកដព្រះរេវតៈ 
ខ្ញុំសូមបង្គំព្រះបរមពុទ្ធៈ           មានញាណសោភៈព្រះនាម​​សោភិត
ខ្ញុំសូមបង្គំប្រណម្យប្រណិត             ឆ្ពោះព្រះវិជិតអនោម​ទស្សី។
ខ្ញុំសូមក្រាបថ្វាយឪនកាយសិរសី ​​     ចំពោះព្រះមុនីព្រះនាមបទុម
ខ្ញុំសូមឪនកាយថ្វាត់ថ្វាយបង្គំ        ចំពោះព្រះបរមព្រះនាមនារទៈ។
សូមថ្វាយបង្គំព្រះបរមទុមុត្តរៈ           មានញាណសោភវរពុទ្ធា
ខ្ញុំសូមបង្គំព្រះភគវា                         ទ្រង់ព្រះនាមសុមេសម្ពុទ្ធ 
ខ្ញុំសូមបង្គំប្រណម្យក្រាបលុត        ឆ្ពោះព្រះសម្ពុទ្ធព្រះនាមសុជាតា
ខ្ញុំសូមបង្គំប្រណម្យ អភិវាទ               ឆ្ពោះព្រះមុនីនា ថបិយទស្សី
ខ្ញុំសូមបង្គំឆ្ពោះព្រះជិនស្រី                 អត្ថទស្សីបារមីខ្ពង់ខ្ពស់
ខ្ញុំសូមបង្គំឆ្ពោះព្រះទ្រង់យស             ព្រះនាមចំពោះធម្មទស្សី 
ខ្ញុំសូមបង្អោនលំទោនសិរសី              បង្គំជិនស្រីព្រះនាម សិទ្ធត្ថ
ខ្ញុំសូមបង្គំនូវព្រះមុនីរតន៍               ព្រះនាមបា្រកដតិស្សសាស្តា 
ខ្ញុំសូមបង្គំនូវព្រះសម្មា                      សម្ពុទ្ធនាមផុស្សៈមុនី
ខ្ញុំសូមបង្គំប្រណម្យអញ្ជលី                ឆ្ពោះព្រះមុនីព្រះនាមវិបស្សី។
សូមថ្វាយបង្គំបរមជិនស្រី​                 ព្រះនាមសិខីសរពេញពុទ្ធា
ខ្ញុំសូមឱនកាយក្រាបថ្វាយវន្ទា      ឆ្ពោះព្រះភគវាព្រះនាមវេស្សភូ 
ខ្ញុំសូមបង្គំលើកហត្ថទាំងគូ                ឆ្ពោះព្រះជាគ្រូនាមកកុសន្ធៈ
ខ្ញុំសូមបង្គំប្រណម្យគារវៈ                  ឆ្ពោះព្រះពុទ្ធៈកោនាគមនោ 
ខ្ញុំសូមឱនកាយវាចាទន់ទោរ              បង្គំពុទ្ធោព្រះនាមកស្សបៈ
ខ្ញុំសូមលំទោនបង្អោនសិរៈ                ជាទីគារវៈព្រះនាមគោត្តម 
គម្រប់ម្ភៃបាំ្របីព្រះបរម                     សម្ពុទ្ធជាធំកំពូលលោកា
ទាំងត្រៃភពជាម្លប់សាខា   មនុស្សសត្វទេវតាមារព្រហ្មទាំងឡាយ។
ដែលបានចូលជ្រកក្រោមម្លប់ព្រះឆាយ    បានសុខសប្បាយគ្រប់រូប រាល់គ្នា
បានទៅសោយសុខក្នុងឋានសួគ៌ា          ឬឋានព្រហ្មានិងនិញ្វន  
ដោយបុណ្យបារមីនៃព្រះទ្រង់ញាណ      ព្រះធម៌ប្រធានជាយាននាំសត្វ
តេជៈយើងខ្ញុំប្រណម្យថ្វាយថ្វាត់      នូវព្រះពុទ្ធរតន៍​គ្រប់ៗ​ព្រះអង្គ។
ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ    សាវ័កគ្រប់អង្គម្ភៃ​បាំ្របី
ខ្ញុំសូមអានុភាពពីព្រះជិនស្រី   ម្ភៃបាំ្របីព្រះអង្គនោះឯង 
ព្រមទាំងព្រះធម៌ព្រះអង្គសម្តែង​​​​​       ទាំងព្រះគម្តែងសង្ឃជាសាវ័ក
សូមសុខចម្រើនកើតឡើងតាមថ្នាក់  កុំឲ្យមានអាក់រៀងរាល់ជាតា។
សូមឲ្យខ្ញុំបានដល់ឋានទេវតា            ​​ដូចក្តីបា្រថ្នាកុំបីឃ្លៀងឃ្លាត
មានព្រះនិញ្វនជាអវសានជាតិ          កុំឲ្យខ្ញុំឃ្លាតពីនិញ្វនហោង។