ឧកាសខ្ញុំសូមវន្ទា នូវព្រះឈ្នះមារ ទាំងបាំ្រព្រះអង្គ
ទីស្ថាននេះណា ។
ព្រះកុក្កសន្ធោ ព្រះកោនាគមនោ ព្រះកស្សបោ
ព្រះសមណគោត្តម បរមពុទ្ធោ ព្រះមេតេយ្យោ
ព្រះពោធិសត្វថ្លៃ ។
ព្រមទាំងព្រះធម៌ ជ្រាលជ្រៅបវរ ប្រសើរពេកក្រៃ
បាំ្របីម៉ឺនបួនពាន់ ព្រះធម្មក្ខន្ធនេះនៃ របស់ព្រះជិនស្រី
ទីទៃរាល់អង្គ ។
ព្រមទាំងព្រះសង្ឃ ប្រសើរសីលទ្រង់ ជាបុត្តព្រះពុទ្ធ
លះកាត់តណ្ហា ប្រសើរបំផុត ខ្ញុំសូមលំអុត
កាយវាចាចិត្ត ។
ដោយតេជៈខ្ញុំ លើកហត្ថបង្គំ ត្រៃរតនា
សូមកំចាត់បង់ សត្រូវនានា ទុក្ខសោករោគា
វិនាសទៅហោង ៕