​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

បទដាក់ទង់ព្រះពុទ្ធសាសនា


.ជាតិយើងអ្នកកាន់សាសនា   ត្រូវដឹងច្បាស់ថាព្រះពុទ្ធ ជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី                 គឺព្រះរស្មីទាំងបាំ្រមួយពណ៌ ។
.ផ្សាយចេញពីព្រះកាយទ្រង់   រុងរឿងប្ញទ្ធីរុង ប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ  ទាំងបាំ្រមួយពណ៌ស្រស់ល្អសោភា។
.កំណើតនៃព្រះរស្មី     កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរា               កាលដែលនៅជាព្រះពោធិសត្វ ។
.រស្មីពណ៌ខៀវនោះណា     កាលឆ្គៀលនេត្រាទ្រង់ដោយចិត្តកាត់
ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត  កាលនៅជាក្សត្រនាមស្រី ភិរាស្ត្រ។
.រស្មីពណ៌លឿងភ្លឺថ្លា           កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទព្រះពុទ្ធរួបភ្លឺល្អឪភាស      ព្រះឥន្ទជាងមាស ទ្រង់វៃ បណ្ឌិត ។
.រស្មីក្រហមនោះណា           កាលដែលមាតាពស់ខាំ ស្លាប់ពិត
បទុមស៊ូប្តូរជីវិត                     កាត់បេះដូងបិទ ធ្វើថ្នាំមាតា ។
.រស្មីពណ៌សសុទ្ធសាធ        កាលដែលព្រះបាទវេស្សន្តរក្សត្រា
ឲ្យទានដំរីស សោភា      ដល់ព្រាហ្មណ៌ប្រាថ្នាយក ពោធិញាណ ។
.រស្មីពណ៌ដូចជើងហង្ស       កាលមាតាទ្រង់យក្ខចាប់ យកបាន
វិជ្ជាធរអារសាច់ខ្លួនបា្រណ     ឲ្យយក្ខសាមាន្យស៊ីប្តូរជីវិត ។
.រស្មីពណ៌ផ្លេកពណ្ណរាយ      កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឲ្យទានសាច់ឈាមជីវិត       ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់ អាហារ។
១០.រស្មីខៀវ លឿង ក្រហម      ហង្សបាទព្រមភ្លឺផ្លេក អស្ចារ្យ
ត្រូវជាបាំ្រមួយប្រការ              ក្មេងចាស់កុមារចូរចាំទុកអើយ ។