​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

នមស្ការ បទបឋ្យាវត្ត


        នមោ ៨  មេ
នមោ  អរហតោ   សម្មាសម្ពុទ្ធស្ស  មហេសិនោ
សូមថ្វាយបង្គំឆ្ពោះ ព្រះអរហន្តសម្ពុទ្ធភគវន្តកាស្វែងរកធម៌ 
គឺពោធិញាណប្រសើរបវរបានត្រាស់ដឹង ធម៌ ដោយអរិយមគ្គ ។
នមោ ឧត្តមធម្មស្ស   ស្វាក្ខាតសេ្សវ  តេនិធិ
សូមថ្វាយបង្គំ ព្រះឧត្តមដែលព្រះបរមសម្ពុទ្ធសម្តែងដោយ
ប្រពៃពិតបា្រកដជាក់ស្តែង ព្រះធម៌នោះឯង ទុកក្នុង សាសនា  ។
នមោ  មហាសង្ឃស្សាបិ វិសុទ្ធសិល  ទិដ្ធិនោ
សូមថ្វាយបង្គំ    ព្រះសង្ឃប្រសើរដែលលោកបានធ្វើទិដ្ឋិ
និង​សីលឲ្យបានបរិសុទ្ធផុតចាកមន្ទិលគឺទិដ្ឋិសីលលោកស្អាត​អស់​ហើយ​  ។
នមោ  ឱមាត្យារត្ធស្ស  រតនត្តយស្ស  សាធុកំ
សូមថ្វាយបង្គំ      ប្រជុំត្រៃរ័ត្នបា្ររព្វ​ដោយបទមាន ៣ ប្រការ  
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃឈ្នះមារប្រសើរអស្ចារ្យ ថ្លឹងថ្លែងពុំបាន  ។
នមោ ឱមកាតីតស្ស  តស្ស  វត្ថត្តយស្សបិ
សូមថ្វាយបង្គំភ្ជុំវត្ថុបី    ពិសេសពិសីប្រសើរថ្កើងថ្កានព្រះពុទ្ធ  
ព្រះធម៌ព្រះសង្ឃសព្វឋានថយឬកល្យាណ​ដោយ គុណគួរគាប់ ។
នមោ  ការប្បភាវេន  វិគច្ឆន្តុ  ឧមន្ទវា
សូមថ្វាយបង្គំ       ត្រៃរ័ត្នសោភាឧបទ្រពនានាចូរវិនាសបាត់
ដោយ អានុភាពបុណ្យជួយកម្ចាត់ធ្វើក្តីវិបត្តិឲ្យស្ងាត់សូន្យទៅ ។
នមោ  ការានុភាវេន សុវត្ថិ  ហោតុ សព្វទា
          សូមថ្វាយបង្គំត្រៃរ័ត្នទាំងបី      សូមសុខសួស្តីកើតសព្វវេលា 
ដោយអានុភាពធ្វើការវន្ទាគោរពបូជាឆ្ពោះព្រះត្រ័យរត្ន  ។
នមោ  ការស្ស  តេជេន វិធិម្ហិ  ហោមិ តេជវា
          សូមថ្វាយបង្គំត្រ័យរត្នសោភា       តេជៈចេស្តាចូរមានដល់ខ្ញុំ     
ក្នុងពិធីធ្វើកិច្ចថ្វាយបង្គំតេជៈបុណ្យធំសូមកើតមានឡើង  ៕