​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

នមោ ៣ មេ

                  
នមោ  តស្សារហន្តស្ស   ភគវន្តស្ស  តាទិនោ
សម្មាសាមំវ  ពុទ្ធស្ស         ធម្មេ  វិភជ្ជវាទិនោ
សូមថ្វាយបង្គំឆ្ពោះ ព្រះអរហន្តទ្រង់នាមភគវន្តប្រសើរបវរ    
 ព្រះអង្គមិនមានព្រះទ័យញាប់ញ័រដោយ លោក  ធម៌ ទាំង ៨ ឡើយ 
ទ្រង់ត្រាស់​ដឹង ធម៌ដោយប្រពៃហើយចែកធម៌នោះឲ្យដល់សត្វទាំង ពួង ។
នមោ  តស្សេវធម្មស្ស  និយ្យានិ  កស្សវដ្តតោ
បរភទាងវវិធស្ស   ស្វាក្ខាតស្សេវ   សច្ចតោ
          សូមថ្វាយបង្គំឆ្ពោះគុណព្រះធម៌     ស្រង់សត្វនិករចេញចាក 
សង្សារពោលជាធម៌មានភេទ ៩ ប្រការដែលសាស្តាចារ្យពោលទុក 
ទូន្មានព្រះសោតានោះជាប្រធាន មានព្រះនិញ្វន ជាបរិយោសាន ។
នមោ អរិយសង្ឃស្ស    សញ្ចិភូតស្ស     សត្ថុនោ
កិលេសានុសយេ     សព្វេបហានប្បដិបត្តិយា          
សូមថ្វាយបង្គំឆ្ពោះ គុណសង្ឃប្រសើរគ្រប់ជាសិស្សសាស្តា-
ចារ្យជាសង្ឃប្រតិបត្តិលះកាត់តណ្ហា        ព្រះទ័យថ្លាគ្មានសៅហ្មង
ឡើយអនុស័យកិលេសលោក លះអស់ហើយនឹងឆ្លងដល់ត្រើយគឺ ព្រះនិញ្វន  ។