​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

ម្លប់ព្រះពុទ្ធសាសនា និង ព្រះធម្មយាន

អារម្ភកថា

១. ខ្ញុំបាទ បានស្វេងយល់
គាស់ឬសគល់ ទាំងទទ័រ


ដូចស្រី ដែលញាប់ញ័រ
មិនមានគភ៌ ចង់បានបុត្រ ។
២. ឋិតក្នុង វ័យជរា
លើកធម្មា ពាក់ជាម្កុដ
ទោះស្លាប់ ឥតតក់ស្លុត
ជីវិតផុត ពឹងផលកម្ម ។
៣. ជរា វារខំប្រឹង
ជ្រើសពូជដឹង បណ្ដុះដាំ
រំពៃ វៃចងចាំ
គេចក្រញាំ អវិជ្ជា ។
៤. ស្គាល់ហេតុ​ គង់ដឹងផល
លើកកុសល កល់ញាណញាតិ
លះបាប ប្រាបវេរា
មគ្គធានា ប្រគល់ ផល ។
៥. អាស្រ័យ ចិត្តសិក្ខា
លើកបញ្ញា ដាក់ដម្កល់
ការងារ ជាកុសល
គង់នឹងផ្ដល់ ផលបវរ
៦. ដួចពេជ្រ​ មានតម្លៃ
បើមិនឆ្នៃ ដូចដុំថ្ន
ច្នៃស្រូវ បានអង្ករ
ឆ្នៃរបរ យកលុយចាយ
៧. ចច្រប់ ដើរជជ្រក
បើមិនរក ដេកអត់បាយ
ការងារ កុំនឿយណាយ
ចង់សប្បាយ កាយសម្បត្តិ ។
៨. ចង់ឲ្យ ចិត្តភ្លឺថ្លា
ហូតបញ្ញា ពីបញ្ញត្តិ
បើចង់ បានសម្បត្តិ
ខំហ្វឹកហាត់ មុខជំនាញ ។
៩. កុំកាង អាសេរី
ភ្លេចស្មារតី ពាលទាក់ទាញ
ប្រជែង លែងលុះលាញ
បាត់ជោគជាញ បង់ផលា ។