​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

ធម៌ជ័យ

 ព្រះពុទ្ធ ២៩ ព្រះអង្គ      
    
ខ្ញុំសូមនមស្ការ                   លើហត្ថាឱនសិរសី
ឆ្ពោះព្រះពុទ្ធជិនស្រី             សូមសិរីកើតមានជាក់ ។
១.ព្រះពុទ្ធតណ្ហង្ករ               ទ្របបវរជាអគ្គៈ
ទ្រង់មានវិរិយៈ                   ព្យាយាមធំប្រសើរក្រៃ ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២.ព្រះពុទ្ធមេធង្ករ                ទ្រង់បវរលើសទេវា
មានយសមានតេជា            ព្រះអង្គទ្រង់ប្រសើរក្រៃ
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ            កើតមានដល់យើងរាល់គ្នា  ។
៣.ប្រះពុទ្ធសរណង្ករ             ទ្រង់បវរលើសជនា
ញុំាងគុណជាមហិមា           ដល់ពួកសត្វដ៏ប្រពៃ  ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា។
៤.ព្រះពុទ្ធទីបង្ករ                   ទ្រង់បវរលើសព្រហ្មា
ទ្រង់មានបញ្ញាជា                 គុណដ៏ប្រសើរពេកក្រៃ
ដោយគុណានុភាព               លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា ។
៥.ព្រះពុទ្ធកោណ្ឌញ្ញៈ            ទ្រង់ជនៈបាមោក្ខា
ជាប្រធានសត្តា                   ដឹងនាំសត្វប្រសើរក្រៃ  ។
ដោយគុណានុភាព              លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ            កើតមានដល់យើងរាល់គ្នា  ។
៦.ព្រះពុទ្ធមង្គលៈ                  បុរិសៈអាសភា
ប្រសើរជាងជនា                   ដោយគុណដ៏ប្រសើរក្រៃ    ។
ដោយគុណានុភាព                លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ              កើតមានដល់យើងរាល់គ្នា។
៧.ព្រះពុទ្ធសុមនៈ                  ជាធារៈសុមនា
ព្រះទ័យប្រសើរជា                  មានគុណគាប់ប្រសើរក្រៃ។
ដោយគុណានុភាព                លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ              កើតមានដល់យើងរាល់គ្នា។
៨.ព្រះពុទ្ធរេវតៈ                     វឌ្ឍនៈច្រើមហិមា
ទ្រង់ញុំាងមហាជនា               ឲ្យត្រេកអរចម្រើនក្រៃ ។
ដោយគុណានុភាព                 លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ               កើតមានដល់យើងរាល់គ្នា។
៩.ព្រះពុទ្ធសោភិតៈ            មានគុណជាកើហួសគណនា 
ទ្រង់ញុំាងមហាជនា        ឲ្យក្រេបរសអមតៈក្រៃ  ។
ដោយគុណានុភាព                 លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ               កើតមានដល់យើងរាល់គ្នា។
១០.អនោមទស្សី                    ព្រះជិនស្រីជាពុទ្ធា
ឧត្តមជាជនា                          សព្វញ្ញួប្រសើរក្រៃ          ។
ដោយគុណានុភាព                លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា  ។
១១.ព្រះពុទ្ធបទុមោ                បជ្ចោតោដោយគោរពឱភា
ទ្រង់ញុំាងមហាជនា               ឲ្យភ្លឺស្វាងប្រសើរក្រៃ        ។
ដោយគុណានុភាព               លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា  ។
១២.ព្រះពុទ្ធនារទៈ                ទ្រង់វរៈដោយធម្មា
ចង្អុលនូវមាគ៌ា                     ទ្រង់វរៈដោយធម្មា
ដោយគុណានុភាព               លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា  ។
១៣.ព្រះពុទ្ធបទុមុត្តរោ           ទ្រង់សារោនៃជនា
ប្រទាន  ខ្លឹមធម្មា                 ដល់ពួកសត្វដ៏ប្រសើរក្រៃ ។
ដោយគុណានុភាព               លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា  ។
១៤.ព្រះសុមេធៈ                   ទ្រង់អប្បដិបុគ្គលា
ប្រសើរជាជនា                     ទ្រង់ឧត្តមខ្ពស់ក្រៃ            ។
ដោយគុណានុភាព               លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា  ។
១៥.ព្រះពុទ្ធសុជាតៈ               ទ្រង់ឯកៈជាអគ្គា
លើសជាងពួកជនា                សត្វលោកទាំងពួងក្រៃ     ។
ដោយគុណានុភាព                លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា  ។
១៦.ព្រះពុទ្ធបិយទស្សី            ប្រសើរក្រៃជាងជនា
ប្រទានព្រះធម្មា                    ដោយព្រះទ័យករុណា ក្រៃ ។
ដោយគុណានុភាព                លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ             កើតមានដល់យើងរាល់គ្នា  ។
១៧.ព្រះពុទ្ធអត្ថទស្សី   ព្រះជិនស្រីជាពុទ្ធា
ព្រះអង្គមានគុណជា               ធម៌ដ៏ឧត្តមពេកក្រៃ          ។
ដោយគុណានុភាព                លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ              កើតមានដល់យើងរាល់គ្នា ។
១៨.ព្រះពុទ្ធធម្មទស្សី              ព្រះជិនស្រីដ៏វរា
កម្ចាត់នូវអវិជ្ជា                      បន្ទោបង់ងងឹតក្រៃ  ។
ដោយគុណានុភាព             ​   លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ              កើតមានដល់យើងរាល់គ្នា ។
១៩.ព្រះពុទ្ធសិទ្ធត្ថៈ                ទ្រង់អសមក្នុងភវា
គ្មានមនុស្សឬទេវតា                ប្រៀបផ្ទឹមបានប្រសើរក្រៃ  ។
ដោយគុណានុភាព                លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ               កើតមានដល់យើងរាល់គ្នា។
២០ព្រះពុទ្ធនាមតិស្សៈ            ទ្រងវរៈជាងមេធា
អ្នកបា្រជ្ញមានវាទា               ព្រះអង្គប្រសើរជាងក្រៃ       ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា។ 
២១.ព្រះពុទ្ធនាមផុស្សៈ        ទ្រង់វរៈដោយវរទា
ប្រទានព្រះធម្មា                  ដល់ពួកសត្វប្រសើរក្រៃ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២២.ព្រះពុទ្ធវិបស្សី              ព្រះជិនស្រីមានពលា
ព្រះអង្គមានតេជា               ដ៏ខ្ពង់ខ្ពស់ប្រសើរក្រៃ ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២៣.ព្រះពុទ្ធនាមសិខី ព្រះជិនស្រីមានធម្មា
ប្រដៅមនុស្សទេវា               ញុំាងប្រយោជន័  ប្រសើរក្រៃ ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២៤ព្រះពុទ្ធវេស្សភូ              ទ្រង់ជាគ្រូមនុស្សទេវា
ផ្តល់សុខមង្គលា                 ដល់ពួកសត្វប្រសើរក្រៃ       ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២៥.ព្រះពុទ្ធកកុសន្ធោ          ទ្រង់វារោជាធីរា
នាំសត្វផុតរាគា                  គ្មានកិលេសប្រសើរក្រៃ       ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២៦.កោណាគមនោ            ជាពុទ្ធជាភគវា
ត្រាស់ដឹងព្រះធម្មា              ចម្លងសត្វប្រសើរក្រៃ ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២៧.ព្រះពុទ្ធកស្សបោ អនុត្តរោជាងនរា
មានបដិវេធា                      គែព្រះញាណប្រសើរក្រៃ    ។
ដោយគុណានុភាព              លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២៨ព្រះពុទ្ធនាមគោតម        ទ្រង់ជាធំលើភវា
ញុំាងពួកសត្វនានា              ដល់និញ្វនប្រសើរក្រៃ          ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
២៩.ព្រះពុទ្ធអនាគត            ទ្រង់បា្រកដនាមភគវា
អរិយមេត្រីជា                     ព្រះដ៏ប្រសើរក្រៃ       ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
ព្រះធម៌នៃព្រះពុទ្ធ               បរិសុទ្ធមជ្ឈិមា
ប្រកបដោយមគ្គា                ទាំងបាំ្របីប្រសើរក្រៃ ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
ព្រះសង្ឃជាសាវ័ក              មានសំវរៈផុតរាគា
សម្រេចព្រះធម្មា       ​​          ជាព្រះអរហន្តប្រសើរក្រៃ  ។
ដោយគុណានុភាព             លោកនាថនោះឯងន័យ
សូមឲ្យជ័យជ័យជ័យ           កើតមានដល់យើងរាល់គ្នា  ។
គុណព្រះរតនត្រ័យ             កម្ចាត់ភ័យសោករោគា
គ្រោះចង្រៃឧបទ្ទវា              ពៀវេរាសូមជៀសឆ្ងាយ ។
សូមឲ្យជ័យជ័យជ័យ           សុខសួស្តីសិរីទាំងឡាយ
ឧបទ្រពសូមគេចឆ្ងាយ         ចាត់ពីថ្ងៃនេះទៅហោង