​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

បទសរភញ្ញ


សូមថ្វាយបង្គំព្រះសម្ពុទ្ធ                ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេព្តា               ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។
ចង្អុលឲ្យដើរផ្លូវកណ្តាល                មាគ៌ាត្រកាលអាចកំចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់             អាចកាត់សង្សារទុក្ខបាន។
សាសនាព្រះអង្គនៅសព្វថ្ងៃ            សត្វមាននិស្ស័យពីបុរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន        កាន់តាមលំអានបានក្តីសុខ។
ឥតមានសុខណាស្មើក្តីស្ងប់            បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ              ក្តីសុខនឹងមានព្រោះធម៌ ស្ងប់។ 
ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌                  ព្រះសង្ឃបវរទាំងគ្រប់សព្វ
រួមជាត្រៃរត្ន័គួរគោរព                     ជាម្លប់ត្រជាក់នៃលោកា។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ              វិសុទ្ធតាមអង្អព្រះសាស្តា
សូមគុណត្រៃរ័ត្នជួយខេមរា            ឲ្យបានសុខាតរៀងទៅ