​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

ផ្សាយមេត្តាចំពោះទិសទាំង១០

       
សព្វេ   បុរត្ថិមាយ  ទិសាយ  សត្តា  អវេរា  សុខី ហោន្តុ
សត្វទាំងឡាយទាំងពួង ដែលស្ថិតនៅក្នុងទិសបូព៌សូម
​​​កុំឲ្យ មានពៀរនឹងគ្នាមានតែសេចក្តីសុខ  
សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ
សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសអគ្នេយ៍សូមកុំឲ្យមានពៀរ
នឹងគ្នាមានតែសេចក្តីសុខ  
សព្វេ  ទក្ខិណា  ទិសាយ សត្តា  អវេរា  សុខី     ហោន្តុ
សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសទក្សិណសូម-
កុំឲ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ  
សព្វេ  ទក្ខិណា  អនុទិសាយ សត្តា អវេរា សុខី ហោន្តុ
សត្វទាំងឡាយទាំងពួង ដែលស្ថិតនៅក្នុងទិសនិរតីសូមកុំឲ្យ  
មានពៀរនឹងគ្នាមានតែសេចក្តីសុខ  
សព្វេ  មច្ឆិមាយ      ទិសាយ សត្តា អវេរា សុខី ហោន្តុ
សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសបស្ឆឹមសូមកុំឲ្យមាន 
ពៀរនឹងគ្នា មានតែសេចក្តីសុខ  
សព្វេ មច្ឆិមាយ អនុទិសាយ សត្តា អវេរា  សុខី ហោន្តុ
សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសពាយ័ព្យសូម-
កុំឲ្យមានពៀរនឹងគ្នាមានតែសេចក្តីសុខ  
សព្វេ   ឧត្តរាយ  ទិសាយ  សត្តា  អវេរា  សុខី  ហោន្តុ
សត្វទាំងឡាយទាំងពួង ​​ដែលស្ថិតនៅក្នុងទិសឧត្តរសូមកុំឲ្យ 
មានពៀរនឹងគ្នាមានតែសេចក្តីសុខ  
សព្វេ  ឧត្តរាយ  អនុទិសាយ  សត្តា អវេរា សុខី ហោន្តុ
សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសឦសានសូម-
កុំឲ្យមានពៀរនឹងគ្នាមានតែសេចក្តីសុខ  
សព្វេ ហេដ្ធិមាយ ទិសាយ  សត្តា អវេរា  សុខី  ហោន្តុ
សត្វទាំងឡាយទាំងពួង  ដែលស្ថិតនៅក្នុងទិសខាងក្រោម  
សូមកុំឲ្យមានពៀរនឹង គ្នាមានតែសេចក្តីសុខ  
សព្វេ  ឧបរិមាយ  ទិសាយ សត្តា អវេរា  សុខី  ហោន្តុ
សត្វទាំងឡាយទាំងពួង  ដែលស្ថិតនៅក្នុងទិសខាងលើ  
សូមកុំឲ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ  
សព្វេ  សត្តា  អវេរា ហោន្តុ    សុខិតា ហោន្តុ   
និន្ទុក្ខា  ហោន្តុ អព្យាបជ្ឈា ហោន្តុ អនីឃា ហោន្តុ    
ទីឃាយុកាហោន្តុ    អរោគា ហោន្តុ     សម្បត្តីហិ    
សមិជ្ឈន្តុ    សុខី    អត្តានំ   បរិហរន្តុ ។
សូមឲ្យសត្វទាំងឡាយទាំងពួង កុំមានពៀរនឹងគ្នាសូមឲ្យ 
បាននូវសេចក្តី សុខឱ្យប្រាសចាកទុក្ខកុំព្យាបាទគ្នាកុំមានសេចក្តី 
ព្រួយចំបែងសូមឱ្យមានអាយុវែងកុំឱ្យមានរោគសូមឱ្យបានសម្រេច   ​​​​​​​
ដោយសម្បត្តិទាំងឡាយ សូម រក្សា ​នូវខ្លួនឱ្យជា  សុខតរៀងទៅ  ។
ទុក្ខប្បត្តា       និទ្ទុក្ខា    ភយប្បត្តា      និព្ភយា 
សោកប្បត្តា  ច     និស្សោកាហោន្តុ   សព្វេបិ    បាណិនោ    
សត្វទាំងឡាយទាំងពដួង ដែលកុំពុងដល់នូវសេចក្តីទុក្ខ សូមឱ្យជាសត្វ
បាត់សេចក្តីទុក្ខទៅដែលកុំពុងដល់នូវភ័យ សូមឱ្យជាសត្វបាត់ភ័យទៅ
ដែលកំពុង ដល់នូវសេចក្តីសោក សូមឱ្យជា សត្វបាត់សេចក្តីសោកទៅហោង  ។