​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

បទលើកទង់ព្រះពុទ្ធសាសនា

សូមមើលទង់ជ័យ​​ ឆព្វណ្ណរង្សីដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហមព្រមទាំងពណ៍ស   ហង្សបាទនិងពណ៍ដ៏ភ្លឺផ្លេក។
ប្រទេសតូចធំ បានស្ម័គ្រស្វាគមន៍     ជំនុំគ្នាច្រើនអនេក
ព្រមយករស្មីព្រះពុទ្ធគួរត្រេក​​​​     ប្រសើរពន់ពេកក្រៃកន្លង។
ធ្វើជាសញ្ញាទង់ជ័យសាសនា     នៃព្រះសម្ពុទ្ធធំចម្បង
គួរយើងរាល់គ្នាចិត្តចាំចង      នឹកដល់ព្រះអង្គជាអម្ចាស់។
ទោះជាតិផ្សេងគ្នាក៏ត្រូវដឹងថា      សុទ្ធសឹងតែជាពុទ្ធសាសន៍
ត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់. ប្រឹងប្រែងឲ្យណាស់គ្រប់ៗគ្នា។
សូមសាសនាពុទ្ធថ្កុំថ្កើងបំផុ​ត       រុងរឿងវិសុទ្ធិថ្លៃថ្លា
ហើយមានជ័យជោគសាយពេញលោកា   ដោយចិត្តជ្រះថ្លាច្រើនសែនលាន។
មានចិត្តស្នេហាគោរពបូជា        ចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមុស្សទេវតាស្នេហាគ្រប់បា្រណ    បា្រថ្នាចង់បានសេចក្តីសុខ។
យើងខេមរជាតិនាំគ្នាខ្មីឃ្មាត      កាន់ធម៌នឹងបានផុតទុក្ខ
រួបរួមសាមគ្គីពីនេះទៅមុខ    ទើបនឹងបានសុខក្សេមក្សាន្តត្រាណ ។
ព្រមព្រៀងប្រព្រឹត្តតាមធម៌សុចរិត       ឆ្ពោះទៅកាន់ ស្ថាននិញ្វន
ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត  ជាតិយើងនឹងបានសោយសុខា៕