​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

បទថ្វាយផ្កា


យើងខ្ញុំមានចិត្តត្រេក              អរពន់ពេកកើតជ្រះថ្លា
នាំគ្នាបូជាផ្កា                        ថ្វាយសាស្តាដោយគោរព  ។
ដើម្បីយកផល្លា           ​​          និងលោះលាខ្លួនចាកភព
ចាកភ័យចាកឧបទ្រព្យ     ដោយសារម្លប់បុណ្យសាសនា ។
ទើបបេះយកផ្កាឈើ               មកក្រងធ្វើភួងមាលា  
មានពណ៌ក្លិនផ្សេងគ្នា សូមបូជាថ្វាយព្រះពុទ្ធ ។
ព្រះធម៌និងព្រះសង្ឃ            ប្រសើរអង្គសីលបរិសុទ្ធ
ត្រ័យរតន៍នេះខ្ពស់ផុត            ដែលជាបុណ្យលោកទាំងបី​ ។
ខ្ញុំម្ចាស់ទាំងអស់គ្នា                  តែងកំព្រាទាំងប្រុសស្រី
ព្រាត់ប្រាស់ក្នុងលោកីយ៍         ព្រាត់ស្វាមីព្រាត់ភរិយា  ។
តែងជួបនិងឈឺចាប់                និងក្តីស្លាប់ជាធម្មតា
មានក្តីទុក្ខក្តៅផ្សា                     រកអ្នកណាជួយពុំបាន ។
ដោយតេជៈបូជា                     ភួងមាលាល្អកល្យាណ
ត្រ័យរតន៍ទាំងបីឋាន              សូមឲ្យបានផុតទោសទុក្ខ  ។
ផុតចាស់ ផុតឈឺចាប់  ផុតក្តីស្លាប់តទៅមុខ
សូមឲ្យខ្ញុំបានសុខ                    ក្នុងសម្បត្តិព្រះនិញ្វន  ។
ពាក្យពោលប៉ងបា្រថ្នា ធ្វើសច្ចាប្រណិធាន
            សូមមគ្គផលនិញ្វន                 ​​ឲ្យខ្ញុំបានបា្រកដហោង៕