​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិធីផ្ចាញ់ ៤ យ៉ាង

១.ផ្ចាញ់មនុស្សក្រោធដោយមិនក្រោធ

២.ផ្ចាញ់មនុស្សអាក្រក់ដោយសេចក្តីល្អ

៣.ផ្ចាញ់មនុស្សកំណាញ់ដោយការឱ្យ

៤.ផ្ចាញ់មនុស្សនិយាយកុហកដោយពាក្យពិត

មរណៈ ៤ យ៉ាង

១.ស្លាប់ដោយអស់អាយុ

២.ស្លាប់ដោយអស់កម្ម

៣.ស្លាប់ដោយអស់អាយុនឹងកម្មទាំងពីរ

៤.ស្លាប់ដោយកម្មចូលមកកាត់បង់

កំណើតនៃសេចក្តីស្រឡាញ់នឹងស្អប់ ៤ យ៉ាង

១.សេចក្តីស្រឡាញ់កើតពីសេចក្តីស្រឡាញ់

២.សេចក្តីស្អប់កើតពីសេចក្តីស្រឡាញ់

៣.សេចក្តីស្រឡាញ់កើតពីសេចក្តីស្អប់

៤.សេចក្តីស្អប់កើតពីសេចក្តីស្អប់

មិត្តមិនគួរគប់មិនគួររាប់ ៤ ពួក

១.មិត្តគិតយកតែប្រយោជន៍ខ្លួន
២.មិត្តល្អតែសំដី ល្អតែមាត់
៣.មិត្តនិយាយចាក់បណ្តោយអោយគាប់ចិត្ត
៤.មិត្តជាសំឡាញ់ក្នុងវិនាស

មិត្តគួរគប់គួររាប់រក ៤ ពួក

១.មិត្តមានឧបការៈ (ចេះដឹងគុណ)
២.​មិនរួមសុខរួមទុក្ខ
៣.មិត្តណែនាំប្រាប់ប្រយោជន៍
៤.មិត្តមានសេក្តីឈឺឆ្អាល 
(មិត្តទាំង ៤ ពួកនេះ ហៅថាមិត្តមានចិត្តល្អ)

បុគ្គលមិនល្អ ៤ ពួក

១.គ្រហស្ថអ្នកបរិភោគខ្ជិលច្រអូស ឈ្មោះថាមិនល្អ
២.អ្នកបូសមិនសង្រូម ឈ្មោះថាមិនល្អ
៣.ព្រះរាជាមិនពិចារណាមុន ចេះតែធ្វើទៅៗ ឈ្មោះថាមិនល្អ
៤.អ្នកប្រាជ្ញដែលក្រេវក្រោធ ក៏ឈ្មោះថាមិនល្អ

ទេវតា ៣ ពួក

១.សម្មតិទេវ ទេវតាដោយសម្មត បានដល់មហាក្សត្រ
២.ឧបបត្តិទេវ ទេវតាកើតដោយបញ្ញាកម្ម 
បានដល់ទេវតាក្នុងស្ថានសួគ៌
៣.វិសិទ្ធិទេវ ទេវតាបរិសុទ្ធី បានដល់ព្រះអរហន្ត

លក្ខណរបស់បុគ្គលពាល ៣ យ៉ាង

១.ទុច្ចន្តិតចន្តី មានគំនិតគិតអាក្រក់ជាប្រក្រតី
២.ទុព្ភាសិតកាសី មានសំដីនិយាយអាក្រក់ជាប្រក្រតី
៣.ទុក្កដកម្មការី មានការធ្វើអំពើអាក្រក់ជាប្រក្រតី

លក្ខណរបស់បណ្ឌិត ៣ យ៉ាង

.សុចិន្តិតចិន្តី មានគំនិតគិតល្អជាប្រក្រតី
.សភាសិតកាសី មានសំដីនិយាយល្អជាប្រក្រតី
.សុកតកម្មការី មានការធ្វើអំពើល្អជាប្រក្រតី

បទសរភញ្ញ


សូមថ្វាយបង្គំព្រះសម្ពុទ្ធ                ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេព្តា               ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។

នមស្សាការចំពោះព្រះសម្ពុទ្ធ ២៨ ព្រះអង្អ

         
វន្ទេ  តណ្ហង្ករំ ពុទ្ធំ  វន្ទេ  មេធង្ករំ  មុនឹ សរណង្ករំ មុនឹ 
 ទីបង្ករំ     ជិនំ   នមេ     វន្ទេ       កោណ្ឌញ្ញសត្ថារំ  

នមោ ៣ មេ

                  
នមោ  តស្សារហន្តស្ស   ភគវន្តស្ស  តាទិនោ
សម្មាសាមំវ  ពុទ្ធស្ស         ធម្មេ  វិភជ្ជវាទិនោ

នមស្ការ បទបឋ្យាវត្ត


        នមោ ៨  មេ
នមោ  អរហតោ   សម្មាសម្ពុទ្ធស្ស  មហេសិនោ
សូមថ្វាយបង្គំឆ្ពោះ ព្រះអរហន្តសម្ពុទ្ធភគវន្តកាស្វែងរកធម៌ 
គឺពោធិញាណប្រសើរបវរបានត្រាស់ដឹង ធម៌ ដោយអរិយមគ្គ ។

ផ្សាយមេត្តាចំពោះទិសទាំង១០

       
សព្វេ   បុរត្ថិមាយ  ទិសាយ  សត្តា  អវេរា  សុខី ហោន្តុ
សត្វទាំងឡាយទាំងពួង ដែលស្ថិតនៅក្នុងទិសបូព៌សូម
​​​កុំឲ្យ មានពៀរនឹងគ្នាមានតែសេចក្តីសុខ  

ធម៌ជ័យ

 ព្រះពុទ្ធ ២៩ ព្រះអង្គ      
    
ខ្ញុំសូមនមស្ការ                   លើហត្ថាឱនសិរសី
ឆ្ពោះព្រះពុទ្ធជិនស្រី             សូមសិរីកើតមានជាក់ ។

បទថ្វាយផ្កា


យើងខ្ញុំមានចិត្តត្រេក              អរពន់ពេកកើតជ្រះថ្លា
នាំគ្នាបូជាផ្កា                        ថ្វាយសាស្តាដោយគោរព  ។
ដើម្បីយកផល្លា           ​​          និងលោះលាខ្លួនចាកភព

អដ្ឋមហាឋាន (ឋានធំ៨កន្លែង )


(បឋ្យាវត្ត)
ឋានធំទាំងឡាយ៨កន្លែង                   ជាទីស្ងប់ស្ងែងដល់ពពួកសត្វ
ទី១ឧទ្យានជាឋានព្រៃស្ងាត់             គឺព្រៃសាលរតន៍ដែលទ្រង់ប្រសូត។
ទីពីរប្រសើរដែលទ្រង់ប្រសូត             ត្រាស់ក្រោមដើមពោធិព្រឹក្សឧត្តម

ធម៌ថ្វាយបង្គំព្រះបាំ្រព្រះអង្គ


ឧកាសខ្ញុំសូមវន្ទា              នូវព្រះឈ្នះមារ           ទាំងបាំ្រព្រះអង្គ  
សូមយាងព្រះបារមី              ម្ចាស់ថ្លៃមកគង់           នៅនាកំឡុង

បណាមគាថា


                 ប្រែជាឋពាក្យកាព្យ    
អរហន្តតថាគត                 ជ្រាបគ្រប់បទស្វែងគុណធំ
ទ្រង់ជាលោកុត្តម               ច្បាងជាងសព្វគ្រូលើសលន់។

បទដាក់ទង់ព្រះពុទ្ធសាសនា


.ជាតិយើងអ្នកកាន់សាសនា   ត្រូវដឹងច្បាស់ថាព្រះពុទ្ធ ជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី                 គឺព្រះរស្មីទាំងបាំ្រមួយពណ៌ ។